khmer eng
  • ភាពខុសគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា

    មុខងារនីតិកម្មមុខងារត្រួតពិនិត្យមុខងារតំណាង
     

    រដ្ឋសភា

    ព្រឹទ្ធសភា

    - ចំនួន : សមាជិកយ៉ាងតិច១២០រូប(មាត្រា៧៦ថ្មីនៃរដ្ឋធម្មនុញ្ញ) - ការជ្រើសតាំង : បោះឆ្នោតជាសកល - នីតិកាល : ៥ឆ្នាំ - បេក្ខជន : អ្នកមានសិទ្ធិបោះ ឆ្នោតអាយុយ៉ាងតិច២៥ឆ្នាំ មាន​សញ្ជាតិខ្មែរតាំងពីកំណើត - អ្នកបោះឆ្នោត : អ្នកមានសិទ្ធិបោះឆ្នោតមានអាយុយ៉ាងតិច១៨ឆ្នាំ - មណ្ឌលបោះឆ្នោត : រាជធានី ខេត្ត - បោះឆ្នោតផ្តល់សេចក្តីទុកចិត្ដដល់រាជរដ្ឋាភិបាលសួរដេញដោលដាក់ញត្តិបន្ទោសនិងអាចទម្លាក់សមាជិកគណៈរដ្ឋមន្ដ្រី ឬទម្លាក់រាជរដ្ឋាភិបាល - អាចត្រូវបានរំលាយមុនផុត នីតិកាល បើសិនរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ (មាត្រា ៧៨ នៃរដ្ឋធម្មនុញ្ញ) ។ - ចំនួន : សមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភា​ ទាំង​មូល​(មាត្រា៩៩ថ្មីនៃរដ្ឋធម្មនុញ្ញ) - ការជ្រើសតាំង : បោះឆ្នោតជាអសកលផង ជ្រើសតាំងដោយរដ្ឋសភាផងនិងចាត់តាំងផង - នីតិកាល : ៦ឆ្នាំ - បេក្ខជន : អ្នកមានសិទ្ធិបោះ ឆ្នោត អាយុយ៉ាងតិច៤០ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត - អ្នកបោះឆ្នោត : តំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង - មណ្ឌលបោះឆ្នោត : ភូមិភាគទាំង៨ - សម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលជាតួនាទីនយោបាយ - មិនអាចរំលាយមុនផុតនីតិកាលបានឡើយ ។
    - រដ្ឋសភា​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ ឬ​សេច​ក្តី​ស្នើ​ច្បាប់ - រដ្ឋសភាពិភាក្សា និងអនុម័តលើខ្លឹមសារទាំងមូល លើ១មាត្រាម្តង ឬលើ១ជំពូកម្តង និងលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ទាំងមូល - សមាជិករដ្ឋសភាមួយភាគ បួននៃចំនួនសមាជិករដ្ឋសភា ទាំងមូល មានសិទ្ធិផ្តួចផ្តើមគំនិតសើរើ ឬផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។ - ព្រឹទ្ធសភា​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់ ឬសេចក្តី​ស្នើ​ច្បាប់ ​ឬ​បញ្ហា​ទាំង​ពួង​ដែល​រដ្ឋសភា​បាន​អនុម័ត​បញ្ជូន​មក - ព្រឹទ្ធសភា​ពិនិត្យ និង​ឱ្យ​យោបល់​លើ​របាយការណ៍​របស់​គណៈ​កម្មការ ​ការ​ឆ្លើយ​បំភ្លឺ​របស់​តំណាង​រាជ​រដ្ឋាភិបាល ម្ចាស់​សេចក្តី​ព្រាង​ច្បាប់ ឬ​សេចក្តី​ស្នើ​ច្បាប់ ឬ​បញ្ហា​ទាំង​ពួង - ព្រឹទ្ធសភាពុំមានសិទ្ធិផ្តួចផ្តើម គំនិតសើរើ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។
    - រដ្ឋសភាជ្រើសតាំងរាជរដ្ឋា ភិបាល ។ រដ្ឋសភាបោះឆ្នោត ទុកចិត្តដល់រាជរដ្ឋាភិបាល និងអាចទម្លាក់សមាជិកគណៈ រដ្ឋមន្រ្តី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង - រដ្ឋសភាមានអំណាចតាមច្បាប់ ក្នុងការចោទសួរដេញដោល និងអនុម័តញ្ញត្តិបន្ទោស ដកហូតតំណែង ឬរំលាយរដ្ឋាភិបាល ។ - ព្រឹទ្ធសភា មានភារកិច្ចសម្រប សម្រួលការងារ រវាងរដ្ឋសភា និងរាជរដ្ឋាភិបាល - ព្រឹទ្ធសភា អាចតាមដានត្រួត ពិនិត្យការងារ និងការអនុវត្តច្បាប់ និងគោលនយោបាយផ្សេងៗ របស់រាជរដ្ឋាភិបាល ។
    - តំណាងរាស្រ្តដែលត្រូវបាន ជ្រើសតាំងដោយការបោះឆ្នោតជាសកល ក្រោយពីបាន ប្រកាសសុពលភាព និងស្បថ ចូលកាន់តំណែងរួចហើយ គឺ ជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងរបស់ប្រជាពលរដ្ឋ ក្នុងមណ្ឌលរបស់នោះទេ - ប្រធានរដ្ឋសភាត្រូវបំពេញ ភារកិច្ចជាប្រមុខរដ្ឋស្តីទី នៅ ពេលព្រះមហាក្សត្រ និងប្រធាន ព្រឹទ្ធសភាអវត្តមាន - ប្រធានរដ្ឋសភា គឺជាអនុប្រធានទី១ នៃក្រុមប្រឹក្សារាជ សម្បត្តិ ។ - សមាជិកព្រឹទ្ធសភាក្នុងព្រឹទ្ធ សភា គឺជាតំណាងរបស់ប្រជា ជាតិខ្មែរទាំងមូល ពុំមែនគ្រាន់ តែជាតំណាងឱ្យភូមិភាគរបស់ ខ្លួននោះទេ - ប្រធានព្រឹទ្ធសភាត្រូវបំពេញ ភារកិច្ចជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រអវត្តមាន - ប្រធានព្រឹទ្ធសភា គឺជាប្រធាន ក្រុមប្រឹក្សារាជសម្បត្តិ ។