khmer eng
  • អំពីការបង្វិលទៅបង្វិលមករវាងរដ្ឋសភា និងព្រឹទ្ធសភា

      ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់ ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័តយល់ព្រមជាលើកដំបូងរួចហើយ ព្រម ទាំងលើបញ្ហាទាំងពួង ដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ ។ បើ ជាការប្រញាប់ រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ ។ បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះ ក្នុងរយៈពេលដែលមានកំណត់ទុកហើយ នោះ ច្បាប់ដែលរដ្ឋសភាបានអនុម័តហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ ។ បើព្រឹទ្ធសភា សុំឱ្យកែសម្រួលលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះ រដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទីពីរ ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែលព្រឹទ្ធសភាសុំឱ្យកែសម្រួល ដោយ បដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ ។ ការបង្វិលទៅវិញទៅមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃ បើជាការប្រញាប់ ។ បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យាពេល ដែលបានកំណត់ទុកសម្រាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍ សម្រាប់រដ្ឋសភា និងព្រឹទ្ធសភា ត្រូវបន្ថែមឱ្យស្មើគ្នាដែរ ។ បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាចនឹងយកមក ពិចារណាជាលើកទីពីរបានមុនរយៈពេលមួយខែទេ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។ ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ជាលើកទីពីរនេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត ។ សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ណាដែលបានសម្រេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ ។

    គំនូសបំព្រួញអំពីការបង្វិលទៅបង្វិលមក

    រវាងរដ្ឋសភា និងព្រឹទ្ធសភា

    មាត្រា១១៣ថ្មី រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

    វាក្យខណ្ឌទី៣ វាក្យខណ្ឌទី៤ និងវាក្យខណ្ឌទី៥

    ក្នុងករណីដែលព្រឹទ្ធសភាបដិសេធ

    (មាត្រា១១៣ ថ្មី វាក្យខណ្ឌទី៦ និងទី៧)