khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា តាមប្រព័ន្ធនិម្មិត
     
    ចែករំលែក ៖

    នារាត្រីថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង
    ១៩:៣០នាទី នៅសាលប្រជុំពិសេសកណ្តាល វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា តាមប្រព័ន្ធនិម្មិត ដើម្បីត្រៀមរៀបចំរបៀបវារៈសម្រាប់មហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅសភាសហព័ន្ធវ៉ាឡូនីព្រុចសែល ព្រះរាជាណាចក្រប៊ែលហ្ស៊ិក។
    អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈដូចខាងក្រោម៖
    ១-អនុម័តកំណត់ហេតុ នៃកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
    ២-អនុម័តថវិកាកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៤។
    ៣-អនុម័តឱ្យរដ្ឋសភាបេណាំងចូលជាសមាជិកនៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងសមាជិកសភា។
    ៤-អនុម័តសកម្មភាពសម្រាប់ឆ្នាំ ២០២៥-២០២៦។
    ៥-អនុម័តរបៀបវារៈសម្រាប់មហាសន្និបាតប្រចាំឆ្នាំ២០២៤។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុំ សារឺទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា