khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅដល់ទីក្រុងម៉ូស្គូ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ស្តីពី កិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី (APA)
     
    ចែករំលែក ៖

    នារាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយសភាតំបន់អាស៊ី (APA) បានដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅដល់ទីក្រុងម៉ូស្គូ ដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ស្តីពី កិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី (APA)។ ក្នុងឱកាសនោះ គណៈប្រតិភូសភាកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឯកឧត្តម Alexy CHEPA អនុប្រធានគណៈកម្មការបរទេស នៃសភាឌូម៉ា សហព័ន្ធរុស្សី និងជាប្រធានក្រុមមិត្តភាពទ្វេភាគីសភារុស្សី និងកម្ពុជា ព្រមទាំងឯកឧត្តមអគ្គរាជទូតកម្ពុជា ប្រចាំនៅសហព័ន្ធរុស្សី។

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងឯកឧត្តម Alexy CHEPA នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ (កម្ពុជា-រុស្សី) ព្រមទាំងសិក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ