khmer eng
  • លោកជំទាវ ឃួន ឃុនឌី បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជា​ពលរដ្ឋ​រង​គ្រោះ ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ទាំង​ស្រុង​ចំនួន​១២ខ្នង​ផ្ទះ ស្មើ​នឹង១២គ្រួសារ នៅខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុៈសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោៈ ដោយខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុងចំនួន១២ខ្នងផ្ទះ ស្មើនឹង១២គ្រួសារ ស្ថិតនៅឃុំជ័យចំនួន១១ខ្នងផ្ទះ និងនៅឃុំកំពង់ស្វាយចំនួន១ខ្នងផ្ទះ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោៈ លោកជំទាវបានមានប្រសាសន៍ផ្ដាំផ្ញើរដល់បងប្អូនទាំងអស់ ត្រូវមានកាប្រុងប្រយ័ត្នខ្ពស់ចំពោៈហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ និងចូលរួមអនុវត្តឱ្យបានជាប់ជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ។ អំណោយដែលត្រូវប្រគល់ជូនក្រុមគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ក្នុង១គ្រួសាៗទទួលបាន៖ អង្ករ១បេស្មើនឹង៥០គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ត្រីខកំប៉ុងចំនួយ២យួរ ក្រមា១ សារ៉ុង១ និងថវិកាចំនួន១០មុឺនរៀល។ ដោយឡែកគ្រួសាររងគ្រោៈប្រពន្ធស្លាប់ទទួលបាន ថវិកាចំនួន២០មុឺនរៀល ស្ថិតនៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន