khmer eng
  • ឯកឧត្តម ឡៅ ឆន បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ជាមួយ​ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈ​អភិបាល​ខេត្ត​ឧត្តរមានជ័យ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល ស្តីពី​ភាព​ជា​អ្នក​ដឹក​នាំ
     
    ចែករំលែក ៖

    នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យបានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីភាពជាអ្នកដឹកនាំ ជូនដល់យុវជនស្រុកអន្លងវែង ចំនួន៣០០នាក់។ ក្នុងពិធីបើកវគ្គខាងលើឯកឧត្តម បានសំណូមពរឱ្យយុវជនទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូឧទ្ទេសដើម្បីយកចំណេះជំនាញទៅប្រើប្រាស់ជាប្រយោជន៍ដល់សង្គម និងក្រុមគ្រួសារ ហើយត្រូវមានការប្រុងប្រយត័្នជាប់ជានិច្ចក្នុងការការពារខ្លួនកុំឱ្យមានឆ្លងជំងឺកូវីដ-១៩ ដល់ខ្លួនយើង ព្រោះថាជំងឺដ៏កាចសាហាវនេះមិនទាន់មានថ្នាំព្យាបាលពិតប្រាកដនៅឡើយ និងបន្តរួមគ្នាអនុវត្តឱ្យបានជាប្រចាំនូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន