khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា បាន​អញ្ជើញ​ចូល​រួម​ពិធី​សំណេះ​សំណាល និង​សួ​សុខ​ទុក្ខ​ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ឃុំ មេភូមិ និង​ប្រជា​ពលរដ្ឋ ប្រមាណ​ជាង៣២១នាក់
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម លី សារី បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងសួសុខទុក្ខក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ប្រមាណជាង៣២១នាក់ ស្ថិតនៅបរិវេណផ្សារចំការតាដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គោ ស៊ុសារឿត តំណាងរាស្រ្តខេត្ត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ ពិសេសការងារផ្តល់សេវាសាធារណៈ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងត្រូវបន្តយកចិត្តទុកដាក់លេីសុខទុក្ខពលរដ្ឋ ដេីម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងបន្តចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និងក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន