khmer eng
  • ឯកឧត្តម យ៉ង់ សែម បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃគង់​នៅ​វត្តបព្ឋតវនារាម​(ហៅវត្តស្រែរនាមខាងជើង) ​ព្រមទាំង​ជូន​បច្ច័យ​មួយ​ចំនួន​ដល់​លោក​អាចារ្យ យាយជី តាជី ស្ថិតនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទី ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ លោក សាម ណាល់ អភិបាល នៃគណៈអភិបាលស្រុកស្នួល លោក ក្រឹម ម៉ារឌី ប្រធានមន្ទីរមុខងារសាធារណៈ និងជាក្រុមការងារថ្នាក់ខេត្តចុះជួយឃុំឃ្សឹម ព្រមទាំងលោកស្រីមេឃុំ ស្មៀនឃុំ លោកមេភូមិ និងលោកនាយប៉ុស្តិ៍ ឃុំឃ្សឹម បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន៩អង្គគង់នៅវត្តបព្ឋតវនារាម(ហៅវត្តស្រែរនាមខាងជើង) ព្រមទាំងបានជូនបច្ច័យមួយចំនួនដល់លោកអាចារ្យ យាយជី តាជី ស្ថិតនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ទេយ្យទាន និងបច្ច័យទាំងនេះ រួមមាន៖
    -អង្ករ១បេ ទឹកផ្លៃឈើ២កេស ទឹកសុទ្ធ២កេស មី២កេស ត្រីខកំប៉ុង២យួរ ម៉ាស់១០០ម៉ាស់ និងបច្ច័យមួយចំនួន ។
    -ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមមាន៖ អង្ករ១បេ ទឹកសុទ្ធ១កេស មី១កេស ត្រីខកំប៉ុង១យួរ និងបច្ច័យចំនួន២០០,០០០រៀល។
    -រដ្ឋបាលស្រុកស្នួលបច្ច័យចំនួន៣០០,០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា