khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ សង្កាត់ មេភូមិ និង​មន្ត្រី​បំរើ​ការងារ​ក្នុង​សាលាខណ្ឌ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ មេភូមិ និងមន្ត្រីបំរើការងារក្នុងសាលាខណ្ឌ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្ត នៅសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងបានផ្តល់អនុសាសាន៍គន្លឹះមួយចំនួនដូចជា ៖
    ១-ត្រូវខិតខំប្រមូលកម្លាងំងរួម មធ្បោបាយរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ឱ្យបានល្អ
    ២-លើកទឹកចិត្តរួមសាមគ្គីគ្នា បន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ច
    ៣-បន្តអប់រំប្រជាពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមគោលការណ៍ស័្មគ្រចិត្ត ដើម្បីបង្កើតភាពសាំ និងធ្វើការប្តូរឥរិយាបថក្នុងបរិបទថ្មី ដោយធ្វើការរស់នៅតាមបែបគន្លងថ្មី
    ៤-គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ត្រូវតែបន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅរកដំណើរការការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ។
    ៥-បន្តរួមគ្នាពិនិត្យនូវស្ថានភាពជាក់ស្តែងតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងរក ចំណុចខ្លាំង ចំណុចខ្សោយក្នុងការងារដឹកនាំគ្រប់គ្រង និងវិធានការដែលត្រូវអនុវត្តឱ្យមានភាពរីកចំរើនក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាការលើកទឹកចិត្ត ឯកឧត្តមប្រធាន បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន