khmer eng
  • ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រូពេទ្យ ក្រុម​ការងារ​ស្រុកដំណាក់ចង្អើរ ​និង​ក្រុម​ប្រឹក្សា​ឃុំពងទឹក ដែល​កំពុង​បំពេញ​ភារកិច្ច​ចុះ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ-១៩
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នា២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រូពេទ្យ ក្រុមការងារស្រុកដំណាក់ចង្អើរ និងក្រុមប្រឹក្សាឃុំពងទឹក ដែលកំពុងបំពេញភារកិច្ចចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងឃុំពងទឹក នៅសាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

    ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម បានលើកទឹកចិត្ត និងសំដែងការកោតសរសើរដល់ក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ ដែលបានរៀបចំកម្មវិធីចាក់វ៉ាក់សាំងស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងបានណែនាំដល់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវបន្តការពាក់ម៉ាស លាងដៃជាមួយអាកុល ជែល ឬសាប៊ូ រក្សាគំលាតសុវត្ថិភាព និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន