khmer eng
  • លោកជំទាវ ឃួន ឃុនឌី ជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដាំកូនឈើចំនួន៥០០ដើម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដាំកូនឈើចំនួន៥០០ដើមនៅទីទួលដីសហគមន៍ របស់ប្រជាពលរដ្ឋនៅភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ នៅក្នុងពិធីដាំកូនឈើនោះដែរមា នការអញ្ជើញចូលរួមពីលោកស្រីអភិបាល នៃគណៈអភិបាលរងស្រុក កងកម្លាំងទាំងបី លោកមេឃុំ លោកមេភូមិ និងតំណាងសហគមន៍។ នៅក្នុងឱកាសនោះលោកជំទាវបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវការពារព្រៃឈើ ថែរក្សាបរិស្ថានព្រៃឈើជាពិសេសរស់នៅតាមបែបគន្លងថ្មី និងត្រូវអនុវត្តឱ្យបានជាប្រចាំនូវវិធានការបីការពារ បីកុំ នឹងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។ ជាកិច្ចបញ្ចប់លោកជំទាវ បានជូននូវក្រមាម្នាក់មួយៗនិងថវិកាមួយចំនួន។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន