khmer eng
  • ឯកឧត្តម ញ៉ែម សាម៉ន បាននាំយកនូវទៀនព្រះវស្សា និងបរិក្ខារ ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២៧អង្គ​ នៅវត្តឧទ្ទិសស្សារាម ខេត្តស្ទឹងត្រែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ..២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ឋសភាប្រចាំភូមិភាគទី៨ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្រ្តីរាជការ បាននាំយកនូវទៀនព្រះវស្សា និងបរិក្ខារ ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២៧ អង្គ និមន្តមកពី២៧វត្ត ពិធីនេះបានប្រព្រឹត្តិទៅនៅវត្តឧទ្ទិសស្សារាម(ហៅវត្តថាឡាបរិវ៉ាត់) ស្ថិតនៅឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

    ចំពោះទេយ្យវត្ថុដែលប្រគេនជូនព្រះសង្ឃគង់នៅវត្តទាំង២៧ ដោយក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា ១គូរ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យ ៣០ម៉ឺនរៀល សរុបបច្ច័យទាំង ២៧វត្ត ចំនួន ១២.៥០០.០០០រៀល។

    ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សាម៉ន បានផ្ដាំផ្ញើដល់មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួនក្នុងការការពារខ្លួនពីជំងឺកូវីដ១៩នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពិសេសត្រូវបន្តអនុវត្តឲ្យបានជាប្រចាំនូវវិធានការ៣ការពារ និង៣កុំរបស់ប្រមុខរាជរដ្ឋាភិបាល


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា