khmer eng
  • លោកជំទាវ មាន សំអាន ចុះពិនិត្យទីតាំងបូជាសពឯកឧត្តម សុខ យាត នៅវត្តសុវណ្ណរស្សី
     
    ចែករំលែក ៖

    លោកជំទាវ មាន សំអាន ចុះពិនិត្យទីតាំងបូជាសពឯកឧត្តម សុខ យាត នៅវត្តសុវណ្ណរស្សី
    =======
    នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ គណៈកម្មការរៀបចំបុណ្យសពឯកឧត្តម សុខ យាត ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការរៀបចំបុណ្យសព ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំប្រារព្វពិធីបុណ្យបូជាសពឯកឧត្តម សុខ យាត នៅក្នុងបរិវេណវត្តសុវណ្ណរស្សី ស្ថិតក្នុងភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
    ផ្អែកតាមកម្មវិធីបុណ្យ សពឯកឧត្តម សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នឹងរៀបចំពិធីបូជានាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា