khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ និងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃព្រហស្បត៍ ទី១២ ខែសីហាឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ និងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញដែលបានខិតខំយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទថ្មី និងការការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ព្រមទាំងបានសំណូមពរសូមឱ្យបន្តរួមសហការគ្នាផ្លាស់ប្តូរឥរិយាបថរស់នៅតាមគន្លងបរិបទថ្មី ជាពិសេសលើការងារចាក់វ៉ាក់សាំងឲ្យក្មេងៗអាយុ១២ ដល់១៧ឆ្នាំ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមានសមត្ថកិច្ច និងបានជួយឧបត្ថម្ភ អង្ករ៤០គីឡូ កន្សែងពោះគោ ២៤កន្សែង ថវិកាទិញអាល់កុល៣០លីត្រ និងថវិការប្រចាំខែសម្រាប់ផ្គត់ផ្គង់សមាគមមនុស្សចាស់ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន