khmer eng
  • ឯកឧត្តម យ៉ង់ សែម បានជួបប្រជុំការងារជាមួយក្រុមមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ ដើម្បីសួរសុខទុក្ខពីស្ថានភាពមន្ត្រី និងក្រុមគ្រួសារ
     
    ចែករំលែក ៖

    ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩´:៣០នាទីព្រឹក នៅបន្ទប់ប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ បានជួបប្រជុំការងារជាមួយក្រុមមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ ដើម្បីសួរសុខទុក្ខពីស្ថានភាពមន្ត្រី និងក្រុមគ្រួសារ ។ បន្ទាប់មកឯកឧត្តមបានបើកកិច្ចពិភាក្សា៖
    ១. អំពីការងាររបស់គណៈកម្មការនៅក្នុងបរិបទកូវីដ-១៩ ដូចជាការងារពាក្យបណ្តឹង និងការងារសិទ្ធិមនុស្ស ។
    ២. ត្រៀមឯកសារជួបប្រជុំជាមួយគណៈកម្មការទី១ រដ្ឋសភាតាមប្រព័ន្ធវីដេអូ (Zoom)។
    ៣. រៀបចំចងក្រងឯកសារសកម្មភាពការងាររបស់គណៈកម្មការទី១ តាំងពីអាណត្តិមុនៗ និងអាណត្តិថ្មីនេះ ។
    ៤ បន្តទំនាក់ទំនងការងារឱ្យបានជាប់ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ។
    ៥ ណែនាំមន្ត្រីឱ្យអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងមេរោគកូវីដ-១៩ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន