khmer eng
  • ឯកឧត្តម ជឹម លាវ បានចុះជួបក្រុមប្រឹក្សាឃុំ ដើម្បីស្វែងយល់ពីសភាពការណ៏ សកម្មភាពការងារព្រមទាំងចូលរួមជួយដោះស្រាយបញ្ហាលំបាក និងកាខ្វះខាតជុំវិញការងារប្រចាំថ្ងៃ និងបញ្ហាជំងឺCovid-19 ក្នុងភូមិត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកាភូមិភាគទី២ បានចុះជួបក្រុមប្រឹក្សាឃុំ ដើម្បីស្វែងយល់ពីសភាពការណ៏ សកម្មភាពការងារព្រមទាំងចូលរួមជួយដោះស្រាយបញ្ហាលំបាក និងកាខ្វះខាតជុំវិញការងារប្រចាំថ្ងៃ និងបញ្ហាជំងឺCovid-19 ក្នុងភូមិត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ នាឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភដល់គ្រួសារនៃសពចំនួន ៧គ្រួសារ ក្នុងនោះមានសពស្លាប់ដោយសាជំងឺCovid-19 មួយគ្រួសារ ក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន ២០០,០០០៛ និងស្ត្រីសំរាលកូនចំនួន២គ្រួសារ ក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន ៥០,០០០៛ និងមានគ្រួសារមួយសំរាលបានកូនភ្លោះពីរនាក់ទទួលបានប្រាក់ចំនួន ១០០,០០០៛ និងឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំទុកសម្រាប់ដោះស្រាយការងារប្រចាំខែចំនួន ៦០០.០០០៛ និងជូនជាសោហ៊ុយសម្រាប់ការធ្វើដំណើររបស់សមាជិកអង្គប្រជុំមានមេភូមិចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបានថវិការចំនួន ១០,០០០៛ សរុបថវិការទាំងអស់ចំនួន ២,៣២០,០០០៛ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង»
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច នៃខណ្ឌច្បារអំពៅ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយបេឡាជាតិសន្តិសុខសង្គម រៀបចំពិធីធ្វើប័ណ្ណសមាជិក ប.ប.ស ជូនសហព័ទ្ធ និងកូនរបស់មន្ត្រីរាជការ
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា