khmer eng
  • ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ ជួបសំណេះសំណាលជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងប្រគល់គ្រឿងបរិក្ខារពេទ្យ និងគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមរាជសីហ៍ ជួបសំណេះសំណាលជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងប្រគល់គ្រឿងបរិក្ខារពេទ្យ និងគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកែប សម្រាប់សកម្មភាពសង្គម ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងសកម្មភាពសប្បុរសធម៌តាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល នៅសាលាខេត្តកែប។

    អំណោយដែលបានប្រគល់ជូននាពេលនោះរួមមាន ៖ គ្រែសម្រាកសង្គ្រោះបន្ទាន់អគ្គីសនីចំនួន១៥គ្រឿង ម៉ាស៊ីនអុកស៊ីសែនចំនួន០៦គ្រឿង ម៉ាស៊ីនឆ្លុះអេកូចំនួន០១គ្រឿង អង្ករចំនួន០១តោន ទឹកសុទ្ធចំនួន១០០កេស មីចំនួន៥០កេស អាវពេទ្យភីភីអ៉ីចំនួន១៥០កំប្លេ និងម៉ាសចំនួន ១០ ០០០ម៉ាស (ដប់ពាន់ម៉ាស) ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន