khmer eng
  • ឯកឧត្តម ឡាន់ ឆន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យ ដែលកំពុងចាក់វ៉ាត់សាំងប្រឆាំងកូវីត-១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពនានាសរុប ១១កន្លែង ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ នៃព្រឹទ្ធសភា សមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ២ រួមជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយលោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យ ដែលកំពុងចាក់វ៉ាត់សាំងប្រឆាំងកូវីត-១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពនានាសរុប ១១កន្លែង ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
    ក្នុងឱកាសនោះ គណៈប្រតិភូបាននាំយកអំណោយឧបត្ថម្ភដល់ក្រុមគ្រូពេទ្យទាំង១១ទីតាំង ក្នុងទីតាំងនីមួយៗទទួលបាន៖ ទឹកសុទ្ធ vital ចំនួន១០កេះ អាល់កុលចំនួន៣០លីត្រ ស្រោមដៃធុនល្អចំនួន១០០គូរ ម៉ាស់ចំនួន១០ប្រអប់ អាវ Pcc.ចំនួន១០សម្រាប់ សំឡីជូតចំនួន២ដុំធំ ដបអាល់កុលចំនួន៥ដប ថ្នាំពេទ្យមួយចំនួន
    និងឧបត្ថម្ភដោយឡែកក្រុមគ្រូពេទ្យបង្អែកស្រុកចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០ដុល្លាផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន