khmer eng
  • ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខណ្ឌ ក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ សរុបចំនួន ១០៧នាក់ នៅសាលប្រជុំសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ។
    ជំនួបសំណេះសំណាលនេះ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី(អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី តំណាងឱ្យសមាជិក សមាជិកាព្រឹទ្ធសភាហត្ថលេខី អញ្ជើញជួបពិភាក្សាជាមួយក្រុមប្រឹក្សាធម្មនុញ្ញ
    thumbnail
     
    សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភានិងលោកជំទាវ ព្រមទាំងកូនចៅបាននាំយកទេយ្យទាន ដូចជាអង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី ត្រីខ មី ទឹកផ្លែឈើ ផ្លែឈើ​ស្រស់​ ទឹកបរិសុទ្ធ រួមនឹងបច្ច័យ​សម្រាប់​កសាងវត្តចំនួន​
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកពញាឮ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពត ដើម្បីសិក្សាឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី