khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តតាកែវ។
    ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាននានា ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ខេត្ត ក្រុង ស្រុក ការគាំទ្រ ការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានាជុំវិញការអនុវត្តតួនាទីភារកិច្ចរបស់ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ការប្រមូលផ្តុំកម្លាំងសរុបត្រៀមសម្រាប់ធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ជឹម លាវ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុនិងបរិក្ខាគ្រឿងឧបភោគបរិភោគនិងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំវស្សានៅវត្តមេបុណ្យ វត្តហាបូណ៍ វត្តភ្នំគង់ និង​ វត្តចចក
    thumbnail
     
    ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៧
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុញ្ញាតឱ្យលោកសាស្រ្ដចារ្យ Lee Hyuan, Hoon ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ