khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយនឹងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង៩ឃុំ ខេត្តស្វាយរៀង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយ ឯកឧត្តម គឹម ធា និងឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំទាំង៩ឃុំ នៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក និងឃុំ សរុបចំនួន ៧៤នាក់ ក្នុងនោៈស្រ្តីចំនួន ១៦នាក់ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ។
    ក្នុងឱកាសនោះ គណៈប្រតិភូបានឧបត្ថម្ភថវិកាជូនស្រុកចំនួន ១លានរៀល និងឃុំទាំង១១ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១លាន ២សែនរៀល សរុបថវិកាចំនួន១១លាន ៨សែនរៀល ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឈិត សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតឯកឧត្តម អោក បូរ៉ា
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី៨ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព
    thumbnail
     
    គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តស្វាយរៀង
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី១០ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព