khmer eng
  • គណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងរជាមួអាជ្ញាធរខេត្តកោះកុង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកោះកុង គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត ដើម្បីឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការដូចជា ៖ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់ គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារ និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុន ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្តដូចជា វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រមទាំងប្រមូលព័ត៌មានអំពីបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរខេត្តកោះកុង។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Tull Traisorat ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញសួរសុខទុក្ខឯកឧត្តម ឡា ឡែ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅក្រុងដូនកែវ ខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម គឹម ធា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»