khmer eng
  • លោកជំទាវ អ៊ុ សំ ស៊ឹម កា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញនាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ រួមនិងបច្ច័យមួយចំនួនរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ
     
    ចែករំលែក ៖

    នៅថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ អ៊ុ សំ ស៊ឹម កា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា រួមនិងមន្រ្តីខុទ្ទកាល័យ បានអញ្ជើញនាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ រួមនិងបច្ច័យមួយចំនួនរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ ទៅវេរប្រគេនជូនព្រះសង្ឃសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅ វត្តទេពនិម្មិត ហៅវត្តអញ្ចាញ ស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ និងវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់ ស្ថិតនៅឃុំគោកគង់កើត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង និងដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន បន្ទាប់មកលោកជំទាវ បានអញ្ជើញចុះពិនិត្យ ស្ថានភាពនៃការកសាងកំផែងវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់ផងដែរ ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail