khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៃស្រុកពោធិ៍រៀង ខេត្តព្រៃវែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំពោធិ៍រៀង ឃុំព្រែកកន្លោង ឃុំកំពង់ឬស្សី ឃុំព្រែកអន្ទះ ឃុំព្រែកជ្រៃ និងឃុំព្រែកតាសរ នៃស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំ សរុបចំនួន៩២នាក់ ។
    ពិធីសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។
    ក្នុងឱកាសនោះ លោកជំទាវប្រធាន បានឧបត្ថម្ភថវិកាជូនដល់សាលាស្រុកពោធិ៍រៀងចំនួន១លានរៀល និងសាលាឃុំទាំង០៦ ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន១លាន២សែនរៀល សរុបថវិកាចំនួន៨លាន ២សែនរៀល៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី១ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី៦ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី៥ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី៧ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព
    thumbnail
     
    ឯកឧត្តម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលអធិការដ្ឋានស្រុកព្រះនេត្រព្រះ