khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញដឹកនាំក្រុមការងារនាំយកនូវអំណោយ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងឃុំព្រៃគ្រី សរុបចំនួន២.២៥៧គ្រួសារ
     
    ចែករំលែក ៖

    ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាមភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងារដែលមានសមាសភាពសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកជលគិរី ក្រុមប្រឹក្សាឃុំ ក្រុមយុវជន ថ្នាក់ដឹកនាំភូមិទាំង៥ ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីនាំយកនូវអំណោយរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជូនបងប្អូនប្រជាពលរដ្ឋទូទាំងឃុំព្រៃគ្រី សរុបចំនួន២.២៥៧គ្រួសារ មួយគ្រួសារៗទទួលបានសារុង១ និងថវិកា១០.០០០រៀល។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញបិទវេទិកាស្តីពី «ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងសហគ្រិនស្ត្រី រួមទាំងវិស័យឌីជីថល»
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជាធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសមាគម និងប្រធានសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងគណៈប្រតិភូមូលនិធីសង្គ្រោះជីវិតសកលកូរ៉េ អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំបឹងព្រះ