khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងក្រុមប្រឹក្សាឃុំដំណាក់អំពិល
     
    ចែករំលែក ៖

    ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ អាជ្ញាធរ សមាជិកក្រុមប្រឹក្សាឃុំដំណាក់អំពិល ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាលសរុបចំនួន៩០នាក់។
    ក្នុងឱកាសជួបសំណេះសំណាលនាពេលនេះ ឯកឧត្តមអនុប្រធានក្រុម បានសម្តែងការកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង អាជ្ញាធរ និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាក នៅក្នុងភូមិសាស្រ្តរបស់ខ្លួន និងបានយកចិត្តទុកដាក់ចំពោះការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងបំពេញការងាររក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អប្រសើរ ប្រកបដោយជំនឿរទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

    ឯកឧត្តម ក៏បានក្រើនរំលឹក និងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ សូមបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមតួនាទីភារកិច្ច ឱ្យកាន់តែសកម្ម យកចិត្តទុកដាក់លើការងាររក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបន្តចូលរួមសាមគ្គីភាពផ្ទៃក្នុង ប្រមូលផ្តុំកម្លាំង វិធានការ និងមធ្យោបាយសរុបដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នាពេលខាងមុខ។
    ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាជូនដល់សាលាឃុំដំណាក់អំពិលសម្រាប់បំរើលើការងាររដ្ឋបាល និងជូនអាជ្ញាធរ សមាជិកក្រុមប្រឹក្សាឃុំ សរុបថវិកា១៥.១៧០.០០០រៀល និងឧបត្ថម្ភថវិកាចំនួន៤.០០០.០០០រៀល សម្រាប់ទិញវិទ្យុទាក់ទងចំនួន៥០គ្រឿង ជូនដល់អាជ្ញាធរឃុំ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail