khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្រុក នៅស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល និងស្រុកពញ្ញាឮ ខេត្តកណ្តាល
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្រុក នៅស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល និងស្រុកពញ្ញាឮ ខេត្តកណ្តាល ។
    ជំនួបសំណេះសំណាលនេះ ដើម្បីឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី(អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។
    ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បាននាំយកថវិកាមួយចំនួនរបស់ក្រុមទៅឧបត្ថម្ភសាលាស្រុកទាំងបី និងឃុំទាំង៣៩៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ជឹម លាវ លេខាធិការគណៈកម្មការ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការ ដើម្បីពិនិត្យលើរបាយការណ៍ប្រចាំខែកក្កដាសម្រាប់រាយការណ៍ជូនអង្គប្រជុំផ្ទៃក្នុង
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី៣ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព
    thumbnail
     
    ឯកឧត្តម លី សារី ចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅខេត្តកំពត
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី៣ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី១ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព