khmer eng
  • គណៈកម្មការទី១ព្រឹទ្ធសភា សំណេះសំណាលអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំចំនួន៣នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងនាយរងរដ្ឋបាលសាលាខេត្តកោះកុង សរុប១១០នាក់ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្តកោះកុង ដែលស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកុងកោះ។
    ពិធីសំណេះសំណាលនេះរៀបចំឡើង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ និងបញ្ហាប្រឈមនានារបស់ស្រុក ឃុំ។
    ឯកឧត្តមប្រធានក៏បាន ជំរុញ និងកើនរំលឹកដល់ក្រុមប្រឹក្សាឃុំឱ្យត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខនេះ អាជ្ញាធរពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមតួនាទីភារកិច្ច ឱ្យកាន់តែសកម្ម យកចិត្តទុកដាក់លើការងាររក្សាការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឃុំ ស្រុក ព្រមទាំងបន្តចូលរួមសាមគ្គីភាពផ្ទៃក្នុង ប្រមូលផ្តុំកម្លាំង វិធានការ និងមធ្យោបាយសរុប៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail