khmer eng
  • ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥:០០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ និងស្មៀន ដឹកនាំដោយលោក សឿន សួរ ចៅសង្កាត់ ស្តីពីការងារត្រៀមលក្ខណៈសម្បត្តិក្នុងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ (០៨ភូមិ និង០២សហគមន៍) ដែលមានរយៈពេល ១៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ទី០៣ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ នៅសាលាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នាឱកាសនេះឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមប្រឹក្សាសង្កាត់ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail