khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោក លោកស្រី មេភូមិទាំង១៣ និងគណៈបញ្ជាការឯកភាពសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៤:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយលោក លោកស្រី មេភូមិទាំង១៣ និងគណៈបញ្ជាការឯកភាពសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីបែងចែកភារកិច្ចឲ្យកងកម្លាំងប្រជាការពារសហការជាមួយសមត្ថកិច្ចនៅមូលដ្ឋាន ត្រៀមខ្លួនចូលរួម ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវអញ្ជើញទៅចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ស្របតាមប្រតិទិនការងារដែល គ ជ ប បានណែនាំ ព្រមជាមួយនោះ ក៏បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងដូសបង្គ្រប់បន្តទៀត ដើម្បីធានាទម្លាប់បង្កើនភាពស៊ាំ រៀនរស់នៅបានជាប្រក្រតី ជាមួយកូវីដ-១៩។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជករោងចក្រ SOUND 868 Co,ltd
    thumbnail
     
    ឯកឧត្តម ជឹម លាវ លេខាធិការគណៈកម្មការ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការ ដើម្បីពិនិត្យលើរបាយការណ៍ប្រចាំខែកក្កដាសម្រាប់រាយការណ៍ជូនអង្គប្រជុំផ្ទៃក្នុង
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី៣ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព
    thumbnail
     
    ឯកឧត្តម លី សារី ចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅខេត្តកំពត
    thumbnail
     
    សារលិខិតចូលរួមរំលែកទុក្ខរបស់ គណៈកម្មការទី៣ ព្រឹទ្ធសភា ជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា អ៊ុង ថូ ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ដែលបានទទួលមរណភាព