khmer eng
  • ឯកឧត្តម ឡៅ ឆន រួមជាមួយ ឯកឧត្តម សត ណាឌី និងលោកជំទាវ ឯម ផលាមុនី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រស់ សរ សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប ខេត្តសៀមរាប
     
    ចែករំលែក ៖

    នាវេលាម៉ោង១៤:០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធស ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក រស់ សរ សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប ខេត្តសៀមរាប ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ ៧៦ឆ្នាំ។ សពលោក រស់ សរ បានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ព្រះពុទ្ធសាសនា ស្ថិតនៅភូមិគ្រឹះរបស់សព ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។ បន្ទាប់មកក្រុមគ្រួសារសព បានសំដែងអំណរគុណ នឹងសូមប្រសិទ្ធពរជ័យ បវរមហាប្រសេជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរ ទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail