khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះឈ្វេងយល់ពីសកម្មភាពការងាររបស់ពុទ្ធសាសនបណ្ឌិត រចនាសម្ព័ន្ធ តួនាទីភារកិច្ច និងសួរសុខទុក្ខមន្ត្រីបំរើការ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅពុទ្ធសាសនបណ្ឌិត ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះឈ្វេងយល់ពីសកម្មភាពការងាររបស់ពុទ្ធសាសនបណ្ឌិត រចនាសម្ព័ន្ធ តួនាទីភារកិច្ច និងសួរសុខទុក្ខមន្ត្រីបំរើការ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត រួចមក ឯកឧត្តមប្រធាន បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់មន្ត្រីដែលបំរើការងារនៅទីនោះឱ្យបន្តខិតខំបំពេញការងារឱ្យបានកាន់តែប្រសើរថែមទៀត លើការងារស្រាវជ្រាវ ចងក្រង រៀបចំទុកដាក់បណ្ដុំឯកសារ ទិនានុប្បវត្តិ ព្រឹត្តិប័ត្រ និងទស្សនាវដ្ដីវប្បធម៌ប្រពៃណីខ្មែរ គម្ពីរព្រះត្រៃបិដក សាស្ត្រាស្លឹករឹត និងច្បាប់បោះពុម្ព ដែលសុទ្ធតែមានតម្លៃ ចំពោះជាតិ និងការផ្តល់សេវាដល់មហាជនក្នុងការអានសៀវភៅផងដែរ។ នាឱកាសនោះ ឯកឧត្តមប្រធាន បានបន្តថា នាពេលខាងមុខករណីមានការបោះពុម្ភឯកសារផ្សេងៗ នឹងជួយតាមលទ្ធភាពជាក់ស្តែង និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail