khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃច័ន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារជាក់ស្តែងបានយ៉ាងល្អប្រសើរនៅមូលដ្ឋាន សូមសម្តែងនូវសេចក្តីគោរពកោតសរសើរ និងសូមលើកទឹកចិត្តបន្តជួយផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ និងទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។ ដោយសេចក្តីគោរពស្រឡាញ់ពេញចិត្ត ឯកឧត្តមក៏បានជួយឧបត្ថម្ភថវិកាថែទាំកាពារសុខភាពមនុស្សចាស់សម្រាប់ខែកក្កដា ឆ្នំា២០២២ ក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈកម្មការទី៨ព្រឹទ្ធសភា នាំយកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតចែកជូនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យឯកឧត្តម Salman Ahmed ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ម៉ម  ប៊ុននាង និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាំយកអំណោយជាឱសថចំនួន១១មុខ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកតំបែរ ខេត្តត្បូងឃ្មុំ