khmer eng
  • ឯកឧត្តម ឡៅ ឆន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកបរិក្ខា និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តព្រះព្រហ្មរតន៍ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប
     
    ចែករំលែក ៖

    នាថ្ងៃពុធ ទី១៣ ខែកក្តដា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកបរិក្ខា រួមមាន អង្ករ ៥០គីឡូក្រាម ទៀនវស្សា ពីរគូ ស្លាដក់ ១ ភេសជ្ជៈ ១ថង់ ទឹកត្រី ១យួរ ទឹក ស៊ីអីវ ១យួរ ទឹកសុទ្ធ ១កេះ ព្រមទាំងបច្ច័យ ចំនួន ២០០.០០០រៀល ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តព្រះព្រហ្មរតន៍ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទុកសម្រាប់ព្រះសង្ឃរៀបចំចង្ហាន់ក្នុងរដូវចូលវស្សានេះតាមប្រពៃណី ព្រះពុទ្ធសាសនា និងដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន មានមាតាបីតា ញាតិកា ទាំង៧សណ្តាន និងបុព្វការីជនអ្នកស្នេហាជាតិ សូមលោកទទួលបានសេចក្តីសុខ កុំបីឃ្លាងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail