khmer eng
  • ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំលើគម្រោងថវិកាឆ្នាំ២០២៣របស់ព្រឹទ្ធសភា
      ច័ន្ទ, ០៨ សីហា ២០២២, ១០:៤២ ព្រឹក
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ គម្រោងថវិកាឆ្នាំ២០២៣ របស់ព្រឹទ្ធសភា នៅសាលាសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងមន្រ្តីជំនាញ។

    កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ និងសម្រេចលើគម្រោងថវិកាឆ្នាំ២០២៣ របស់ព្រឹទ្ធសភា មុននឹងជួបពិភាក្សាការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី