khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជម្រាប និងសាកសួរសុខទុក្ខលោកសេង សារ៉ាន់ អតីតប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នាថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្ឦការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចុះជម្រាប និងសួរសុខទុក្ខលោកសេង សារ៉ាន់ អតីតប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងភរិយា ដល់លំនៅដ្ឋាន។ ដោយក្តីស្រឡាញ់រាប់អាន នឹករលឹក និងសូមអរគុណលោកបងដែលបានខិតខំគ្រប់យ៉ាងកន្លងមកក្នរងការកសាង ការពារមាតុភូមិ សូមជួយឧបត្ថម្ភអង្ករ កន្សែងពោះគោ សាប៊ូដុំ ទឹកជែល
    និងថវិកា ដើម្បីបន្តថែទាំសុខភាពស្របតាមវិធានការសុខាភិបាល និងអញ្ជើញចាក់វ៉ាក់សាំងដូសជម្រុញបន្តទៀត កុំបីខកខានឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail