khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន និង លោកជំទាវ មុំ សណ្តាប់ បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ផន ដាវី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ផន ដាវី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលាប ដែលកំពុងសម្រាកព្យាបាលថែទាំសុខភាព។ ដោយក្តីស្រឡាញ់ពេញចិត្តនិងមនោសញ្ចេតនាធ្លាប់រួមការងារជាមួយគ្នាតាំងពីបានរស់មានជីវិតជាលើកទីពីរក្រោយថ្ងៃជ័យជម្នះ៧មករា ១៩៧៩រហូតមកដល់បច្ចុប្បន្ន យើងខ្ញុំសូមជូនពរឯកឧត្តម និងលោកប្អូន ឆាប់បានជាសះស្បើយមានសុខភាពល្អប្រសើរឡើងវិញ សូមឧបត្ថម្ភអង្ករ ថវិកា និងសំភារៈជំនួយបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ មួយចំនួន គឺផ្តើមចេញពីប្រពៃណី នៃក្តីស្រឡាញ់រាប់អានចែករំលែកជូន ដូចជា បង និងជាប្អូននៅក្រោមពន្លឺ នៃសុខសន្តិភាពពេញផ្ទៃប្រទេស។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail