khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភារៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី ជំនាញការពារថ្នាក់ដឹកនាំ របៀបប្រើប្រាស់ក្លោងទ្វារសុវត្ថិភាព និងបច្ចេកទេសម៉ាស៊ីន X-Ray
     
    ចែករំលែក ៖

    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី ជំនាញការពារថ្នាក់ដឹកនាំ របៀបប្រើប្រាស់ក្លោងទ្វារសុវត្ថិភាព និងបច្ចេកទេសម៉ាស៊ីន X-Ray ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា និងលោកស្រីឧត្តមសេនីយ៍ទោ មុំ សាឃន អនុប្រធាននាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសិក្ខាកាមជាកងកម្លាំងសន្តិសុខផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៤០នាក់ នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
    វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណងដើម្បីការពារសុវត្ថិភាពជូនសមាជិក សមាជិការព្រឹទ្ធសភា មន្ត្រីរាជការថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថាប័នឲ្យបានកាន់តែល្អប្រសើរ ដែលសិក្សាចំនួន២៥ពេល (កម្មវិធីសិក្សាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) សិក្ខាកាមសរុបចំនួន៤០នាក់ ជាកងកម្លាំងសន្តិសុខផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងវគ្គបណ្តុះបណ្តាលនេះដោយមានបង្ហាត់បង្រៀន ដោយក្រុមអ្នកជំនាញមកពីនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃសរុប១២នាក់។
    វគ្គបណ្តុះបណ្តាលនេះចែកជាពីដំណាក់កាល ដំណាក់កាលទី១សិក្សាផ្នែកទ្រឹស្តី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៧:០០-១១:០០ នាទីព្រឹក និងដំណាក់កាលទី២ ការអនុវត្តជាក់ស្តែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤:០០-១៧:០០ នាទីល្ងាច នៅបរិវេណព្រឹទ្ធសភា។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន