khmer eng
  • គណៈកម្មការទី៥ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមកាន់បិណ្ឌទី៩ នៅវត្តមុនីប្រសិទ្ធីវង្ស
     
    ចែករំលែក ៖

    ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៩ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការទី៥ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញប្រារព្ធពិធីនមស្សកា បង្សុកូល វេរទេយ្យទាន និងទេយ្យវត្ថុប្រគេនព្រះសង្ឃ នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យ ដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ជាពិសេសដល់ដួងវិញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម សម្តេច ស៊ីសុវត្ថិជីវ័នមុនីរ័ក្ស និងឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខទៅហើយនោះ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    ទេយ្យទាន និងទេយ្យវត្ថុ ដែលនាំមកប្រគេនព្រះសង្ឃ នាពេលនេះ រួមមាន៖ អង្ករ២បាវ ត្រីខ១កេស ទឹកដោះគោខាប់១កេស មីជាតិ២កេសធំ ត្រីងៀត៥គីឡូ ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស និងតែស្ករ នំខ្មែរ ផ្លែឈើ ព្រមទាំងចង្ហាន់ និងបច្ច័យមួយចំនួនធំផងដែរ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail