khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំត្រៀមទទួលគណៈប្រតិភូព្រឹទ្ធសភាថៃ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាត្រៀមទទួលគណៈប្រតិភូគណៈកម្មាធិការសិក្សាស៊ើបអង្កេតអំពើពុករលួយការប្រព្រឹត្តខុស និងការពង្រឹងអភិបាលកិច្ចល្អនៃព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៏ នាពេលខាងមុខ។
    កិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រមូលផ្ដុំធាតុចូលបន្ថែមក្នុងការត្រៀមខ្លួនឱ្យកាន់តែប្រសើរក្នុងការជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការបំពេញមុខងារស្នូលរបស់គណៈកម្មការទី១០ព្រឹទ្ធសភា ដោយផ្តោតជាសំខាន់លើវិស័យប្រឆាំងអំពើពុករលួយ ព្រមទាំងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ កម្ពុជា-ថៃ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
    អង្គប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-ថៃ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញបិទវេទិកាស្តីពី «ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងសហគ្រិនស្ត្រី រួមទាំងវិស័យឌីជីថល»
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញជាធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសមាគម និងប្រធានសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងគណៈប្រតិភូមូលនិធីសង្គ្រោះជីវិតសកលកូរ៉េ អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំបឹងព្រះ