khmer eng
  • លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជូនដល់លោកយាយ លោកតា មា មីង បងប្អូនដែលជួបការលំបាកជីវភាពខ្វះខាតរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៦០គ្រួសារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជូនដល់លោកយាយ លោកតា មា មីង បងប្អូនដែលជួបការលំបាកជីវភាពខ្វះខាតរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៦០គ្រួសារ ដែលពួកគាត់អញ្ជើញមកពី៣ភូមិ ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អំណោយដែលត្រូវចែកជូននាឱកាសនោះទទួលបានក្នុងមួយគ្រួសារៗ អង្ករចំនួន២០គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកសុីអុីវ អំបិល ប៊ីចេង ក្រមាចំនួន១ និងថវិកា២មុឺនរៀល នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail