khmer eng
  • គណៈកម្មាធិការរៀបចំនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៃសភាកម្ពុជា ប្រជុំត្រៀមចូលរួមនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទី គណៈកម្មាធិការរៀបចំនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ បានប្រជុំក្រោមអធិបតីភាពឯកឧត្តម ឈិត គឹមយាត ប្រធានដឹកនាំគណៈកម្មាធិការរៀបចំ និងជាអនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការរៀបចំនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបញ្ហាផ្សេងៗ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអ្នករាយការណ៍ ប្រធានគណៈប្រតិភូសភាកម្ពុជា ព្រមទាំងលោកជំទាវ ឯកឧត្តមសមាជិក សមាជិកាគណៈកម្មាធិការរៀបចំ និងជំនួយការ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail