khmer eng
  • សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៦ឃុំ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ៍ ទី១៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម អន ស៊ុំ ឯកឧត្តម ឈើយ ចាន់ណា សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៦ឃុំ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្តាប់របាយការណ៍ ស្តីពីស្ថានភាពទូទៅនៃការអភិវឌ្ឍមូលដ្ឋាន។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធររួចមក ឯកឧត្តម បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋានបន្តខិតខំបំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អ លើការងារអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាជូនប្រជាពលរដ្ឋ ការដោះស្រាយបានទាន់ពេលពីជំនន់ទឹកភ្លៀង និងត្រូវបំផុសប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ត្រូវរៀបចំកសាង និងត្រួតពិនិត្យផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ស្ថិតនៅទីស្នាក់ការសាលាស្រុកម៉ាឡៃ។ បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យការិយាល័យច្រកចេញចូលតែមួយរបស់ស្រុកផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម សត ណាឌី លោកជំទាវ ឯម ផលាមុនី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនភៀសសឹក​ នៅខេត្តសៀមរាប
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញចែកអំណោយជូនគ្រួសារជនភៀសសឹកចំនួន១០២គ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចុះជួបសំណេះសំណាល និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន