khmer eng
  • គណៈកម្មាធិការសង្គមកិច្ចនៃសភាកម្ពុជា ប្រជុំត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣(AIPA-43)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូសភាកម្ពុជា នៃគណៈកម្មាធិការសង្គមកិច្ច (Committee on Social Matters) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានដឹកនាំ គណៈកម្មាធិការសង្គមកិច្ច និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានប្រជុំត្រៀម ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣(AIPA-43) ដែលប្រារព្ធធ្វើ ខែវិច្ឆិកាខាងមុខនេះ នៅព្រះរាជាណាចក្រកម្ពុជា។
    ក្នុងកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំពិសេស៣វិមានព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា លើរបៀបវារៈរួមមាន៖ ទី១-ពន្យល់បន្ថែមពីឯកសារទស្សនទាន (Concept Note) និងសេចក្តី ព្រាងសេចក្តីសម្រេច (Draft Resolution) ទី២-ទិសដៅការងារដែលត្រូវបន្ត និងទី៣-ពិនិត្យពិភាក្សាលើការងារផ្សេងៗ។ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីជំនួយការនៃគណៈកម្មាធិការសង្គមកិច្ច(Committee on Social Matters) ដែលមកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា ។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សាន សំអៃ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់សៀម តំបន់ជាំតែ ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ញ៉ូវ សុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយឯក ស្វាយ  សារិទ្ធ ដែលបានពលីក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាន
    thumbnail
     
    ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញទទួលអំណោយពីលោក ឈួន រតនៈ និងក្រុមគ្រួសារ សម្រាប់ជូនវីរកងទ័ពនៅជួរមុខ និងប្រជាជនភៀសសឹក
    thumbnail
     
    ក្រុមការងាររបស់ ឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនវីរយុទ្ធជនការពារបូរណភាពទឹកដី នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកវរ:សេនីយ៍ត្រី​ ណាត់​ ស៊ីជីង ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ