khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញសូត្រមន្តបុណ្យកឋិនទានសាមគ្គី នៅវត្តឥន្ទ្របត្តបុរី ក្រុងសៀមរាប ខេត្តសៀមរាប
     
    ចែករំលែក ៖

    នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី នៅវត្តឥន្ទ្របត្តបុរី ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីដង្ហែប្រទក្សិណទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស (បីខែ) ។
    អង្គកឋិនទានសាមគ្គីនេះ ផ្តួចផ្តើមដោយ លោកជំទាវ ឃួន ឃុនឌី និងស្វាមី ឯកឧត្តម ខៀវ មុត និងលោកជំទាវ លោកជំទាវ ឯម ផលាមុនី ឯកឧត្តម សត ណាឌី និងលោកជំទាវ ឯកឧត្តម សួន លន់ និងលោកជំទាវ ឯកឧត្តម ឡៅ ឆន និងលោកជំទាវ និងសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងពុទ្ធបរិស័ទ បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែទៅវេរប្រគេនព្រះសង្ឃ។
    ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងព្រះពុទ្ធសាសនា ដែលមានរយៈពេលនៃការធ្វើបុណ្យកឋិនទាន ចំនួន ២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail