khmer eng
  • ឯកឧត្តម ឡៅ ឆន បានចូលរួមជាអធិបតី ដើម្បីចែកអំណោយរបស់សម្តេចតេជោហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្រប់ឃុំទាំង៦ របស់ស្រុកត្រពាំងចំនួន៣០០គ្រួសារ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃព្រហស្បត៌ ទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ បានចូលរួមជាអធិបតីជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្ត ដោយមានការចូលរួមអមដំណេរពីឯកឧត្តមអភិបាលរងខេត្ត ប្រធាន ឬអនុប្រធានមន្ទីរអង្គភាពជំវិញខេត្ត ស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងក្រុមការងារ ថ្នាក់ខេត្តស្រុក បានជួបជុំគ្នានៅក្នុងវត្តទួលប្រាសាទ ស្រុកត្រពាំងប្រាសាទ ដើម្បីចែកអំណោយរបស់សម្តេចតេជោហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្រប់ឃុំទាំង៦ របស់ស្រុកត្រពាំងចំនួន៣០០គ្រួសារ ដែលមាន អង្ករ មួយ ការ៉ុង ទម្ងន់ ២៥គក្រ ទឹកសុទ្ធ ១កេះ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអុីវ ១យួរ និងត្រីខប្រអប់ ១០កំប៉ុងក្នុងមួយគ្រួសារ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail