ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជកម្មវិធី១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ
នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសាលមហោស្រព ចតុម្មុខមង្គល រាជធានីភ្នំពេញ ក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជកម្មវិធី១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ ដើម្បីរំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានប្រកបដោយសេចក្តីកតញ្ញូកតវេទី ចំពោះព្រះមហាករុណាទិគុណដ៏ធំធេងនៅក្នុងបុព្វហេតុកសាងជាតិ បង្រួបបង្រួមជាតិ ទាមទារឯករាជ្យ និងការការពារបូរណភាពទឹកដី ជូនប្រទេសជាតិ និង ប្រជានុរាស្ត្រ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការរៀបចំសម្តែងជាទស្សនីយភាពសិល្បះដកស្រង់ចេញពីស្នាព្រះហស្ថព្រះរាជនិពន្ធ និងការតាំងពិព័រណ៌ព្រះឆាយាលក្ខណ៏ ព្រះរាជសកម្មភាពសំខាន់ៗជាប្រវត្តិសាស្ត្រពេញមួយព្រះជន្មរបស់ ព្រះករុណាព្រះបរមរតនកោដ្ឋ សាលមហោស្រព ចតុម្មុខមង្គល។
ប្រភព៖លេខាធិការដ្ឋានអមក្រុមសមាជិកា
អត្ថបទពាក់ព័ន្ធ