khmer eng
  • លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល
     
    ចែករំលែក ៖

    នាសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយលោកអភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ លោកស្រីអភិបាល នៃគណៈអភិបាលរងស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងអនុប្រធានភូមិ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលនិងនាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បង ប្អូនប្រជាពលរដ្ឋដែលរងគ្រោៈដោយសារជំនន់ទឹកភ្លៀងសរុបចំនួន៣២៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន២០០,០០០ រៀល សរុបជាថវិកាអស់ចំនួន ៦៥,៨០០,០០០ រៀល ដែលអញ្ជើញមកពី៤ភូមិ ស្ថិតក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតនៅបរិវេណវត្តក្តីដូង ភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail