khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញពិសារអាហារសាមគ្គី និង សំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ស្នោរ សង្កាត់ឪឡោក និងគណៈគ្រប់គ្រងសាលា
     
    ចែករំលែក ៖

    ព្រឹកថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញពិសារអាហារសាមគ្គី និង សំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ស្នោរ សង្កាត់ឪឡោក និងគណៈគ្រប់គ្រងសាលា ស្ថិតនៅអាហារដ្ឋានមួយកន្លែងក្នុងសង្កាត់ស្នោរ រាជធានីភ្នំពេញ។ ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលខិតខំបំពេញការងារជាច្រើនជូនប្រជាពលរដ្ឋ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា ហើយបានជម្រាបជូនអំពីសភាពការណ៍លេចធ្លោរធំៗរបស់ជាតិ អន្តរជាតិ និងបញ្ហាប្រឈមនានា។ សំណូមពរបន្តរួបរួមគ្នាកសាង អភិវឌ្ឍន៍ និងរក្សាការពារសមិទ្ធផលជាតិឱ្យស្ថិតស្ថេរគង់វង្ស ដើម្បីផលប្រយោជន៍ប្រទេសជាធំ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail