khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានចុះពិនិត្យការរៀបចំបន្ទប់រៀនឲ្យចៅប្រុសចៅស្រីដែលត្រូវត្រៀមខ្លួនប្រឡងបាក់ឌុប បានទទួលការបណ្តុះបណ្តាលបំប៉នចំណេះដឹង
     
    ចែករំលែក ៖

    ថ្ងៃច័ន្ទ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញរួមជាមួយលោកប្រធានក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកនាយក និងលោកសាស្ត្រាចារ្យនៃវិទ្យាល័យសន្ធរម៉ុក ដើម្បីសហការរៀបចំបន្ទប់រៀនឲ្យចៅប្រុសចៅស្រីដែលត្រូវត្រៀមខ្លួនប្រឡងបាក់ឌុប បានទទួលការបណ្តុះបណ្តាលបំប៉នចំណេះដឹងលើមុខវិជ្ជា ផ្នែកគណិតវិទ្យា និងផ្នែកលើភាសាខ្មែរបន្ថែមទៀត ដើម្បីជួយឲ្យចៅៗ បង្កើនសមត្ថភាពឈានទៅទទួលបានជោគជ័យ និងកម្រឹតនិទ្ទេសបានល្អប្រសើរក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយាភូមិនៅនាដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។ យើងខ្ញុំសូមកោតសរសើរ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនមួយចំនួនដោយសេចក្តីស្រឡាញ់ ពេញចិត្តបំផុត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail